print-logo2
A+ A-

ដំណឹងល្អនៃព្រះយេស៊ូវ | Gospel in Khmer

pdf

សារពីព្រះគម្ពីរ

–  សូមអានសារដូចខាងក្រោម៖

ជីន  1:1 មុនដំបូង​ព្រះ​ជា​ម្ចាស់​បានបង្កើត​ឋានសួគ៌ និង​ផែន​ដី។
រ៉ូម 3:23 សម្រាប់​អ្នក​ដែល​មាន​បាប​ និងខ្វះ​កិត្តិគុណ​របស់​ព្រះ​ជា​ម្ចាស់
យូហាន 8:34 ព្រះយេស៊ូ​បាន​ឆ្លើយ​ទៅ​ពួកគេ, “ប្រាកដបំផុត, យើង​និយាយ​ទៅ​កាន់​អ្នក​ថា, ជនណាដែល​ប្រព្រឹត្តអំពើបាប​គឺ​ជា​ទាសករ​របស់​អំពើ​បាប។

ព្រះជាម្ចាស់បានបង្កើតយើង​ ប៉ុន្តែ​យើង​មិនស្គាល់ទ្រង់ ហើយយើងត្រូវ​បាន​គេ​​បំបែក​ចេញ​ពីទ្រង់​ដោយ​សារ​អំពើបាបពីធម្មជាតិរបស់​យើង។ ជីវិតរបស់​យើង​ដែល​គ្មាន​ព្រះជា​ម្ចាស់គឺមិនមានន័យ និង​គ្មាន​គោល​បំណង។ ផល​វិបាក (អ្វីដែល​យើង​ត្រូវ​បង់) នៃ​អំពើបាប​របស់​យើង​គឺ​សេចក្តីស្លាប់, ទាំង​ផ្នែកស្មារតី និង​រូបរាងកាយ។ ការស្លាប់​ផ្នែក​ស្មារតីគឺ​ការ​បែក​ចេញ​ពី​ព្រះជា​ម្ចាស់។ ការ​ស្លាប់​ផ្នែក​រូបរាងកាយគឺ​ការ​បាត់បង់​នៃ​រាងកាយ។ ប្រសិន​បើ​យើង​​ស្លាប់​នៅ​ក្នុង​អំពើបាប​របស់​យើង យើងនឹងត្រូវ​បែក​ចេញពី​ព្រះ​ជា​ម្ចាស់​ជា​រៀងរហូត ហើយនិង​បញ្ចប់​នៅ​ក្នុង​ឋាននរគ។ តើយើង​អាចសង្គ្រោះ​ខ្លួន​យើងពី​អំពើបាប​របស់​យើង​និង​ត្រលប់​ទៅ​រក​ព្រះ​ជា​ម្ចាស់​វិញ​យ៉ាង​ដូច​ម្តេច? យើង​មិន​អាច​សង្គ្រោះ​ខ្លួន​យើង​បាន​ពីព្រោះវា​មិន​អាចទៅ​រួច​សម្រាប់​មនុស្ស​ដែល​មាន​បាបសង្គ្រោះខ្លួន​ឯង (ដូចជា​មនុស្សដែល​លង់ទឹក​មិន​អាច​សង្គ្រោះ​​រូបគេ​បាន​ឡើយ)។ អ្នកដទៃក៏​មិន​អាច​សង្គ្រោះ​យើង​បាន​ឡើយ​ ពី​ព្រោះ​យើង​ទាំងអស់​គ្នា​មាន​បាប (មនុស្សដែល​លង់​ទឹក​មិន​អាច​សង្គ្រោះ​អ្នក​លង់​ទឹក​ម្នាក់ទៀត​បាន​ឡើយ, អ្នកទាំងពីរត្រូវ​ការ​ជំនួយ)។ យើង​ត្រូវ​ការ​អ្នក​ដែល​គ្មាន​អំពើបាប (អ្នកដែល​មិន​លង់ទឹក)ដើម្បីសង្គ្រោះយើង​ពីអំពើបាប។​ មានតែអ្នកដែល​គ្មានអំពើបាបតែម្នាក់គត់ដែល​អាចសង្គ្រោះយើង​បាន។ តើ​ធ្វើ​ដូចម្តេច​ដើម្បីស្វែងរក​បុគ្គល​ដែល​គ្មានអំពើបាប​​នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​អំពើបាបដែលគ្រប់ទីកន្លែង​សុទ្ធតែមានបាប?

រ៉ូម 6:23 សម្រាប់​ថ្លៃឈ្នួល​នៃ​អំពើបាបគឺ​សេចក្តីស្លាប់, ប៉ុន្តែអំណោយ​របស់​ព្រះ​ជា​ម្ចាស់​គឺ​ជីវិត​ដ៏អស់កាល​នៅ​ក្នុង​ព្រះ​យេស៊ូ​គ្រីស្ទ​ ព្រះអង្គរបស់យើង​។​
យូហាន 3:16 ព្រះជា​ម្ចាស់​ស្រលាញ់​ពិភពលោក​យ៉ាង​ខ្លាំង​ដែល​ទ្រង់​បាន​លះ​បង់​បុត្រ​ា​តែ​មួយគត់​របស់​ទ្រង់​, ហេតុនេះ​ហើយ​ជនណាដែល​ជឿ​លើ​ទ្រង់នឹង​មិន​ស្លាប់​ឡើយ ប៉ុន្តែ​មាន​ជីវិត​ដ៏អស់​កាល។
មេត 1:23  “ចូរសង្កេតមើល, ស្ត្រីព្រហ្មចារី​នឹង​មាន​ក្មេង, និង​បង្កើត​កូន​ប្រុស​មួយ,​ ហើយ​ពួកគេ​ត្រូវ​ហៅព្រះនាម​ទ្រង់​ថា​អ៊ីម៉ាណូអែល” ដែល​ត្រូវ​បាន​គេ​ប្រែ​ថា “ព្រះ​ជា​ម្ចាស់ដែល​នៅ​ជាមួយយើង”។
យូហាន 8:23 ហើយ​ទ្រង់​បាន​និយាយ​ទៅ​កាន់​ពួកគេ, “អ្នកមកពីឋានក្រោម, យើង​មកពី​ឋានលើ។ អ្នកនៅ​ក្នុង​លោកិយ​នេះ, យើង​មិន​មែន​នៅ​ក្នុង​លោកិយ​នេះ​ទេ។
ម៉ាក 1:11 បន្ទាប់​មក​មានសំលេង​មួយ​បន្លឺ​ចេញ​ពី​ឋានសួគ៌, “អ្នក​ជា​បុត្រា​ជា​ទី​ស្រលាញ​់​របស់​យើង​​ដែល​យើង​ស្រលាញ់​ជា​ទី​បំផុត។”
យូហាន 8:36 ហេតុនេះ​ហើយ​ប្រសិន​បុត្រា​ធ្វើ​អោយ​អ្នក​មាន​សេរីភាព, អ្នក​នឹង​មាន​សេរីភាព​ពិត​ប្រាកដ។
យូហាន 3:3 ព្រះយេស៊ូ​បាន​ឆ្លើយ​តប និង​មាន​ព្រះ​បន្ទូល​ទៅ​ទ្រង់, “​ជា​ការ​ពិត​ណាស់, យើង​និយាយប្រាប់​អ្នក​ថា, លើក​លែង​តែ​អ្នក​បាន​កើត​ម្តង​ទៀត, អ្នក​មិន​អាច​មើល​ឃើញ​អាណាចក្រ​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។”
យូហាន 1:12 ប៉ុន្តែ​ដោយ​សារ​មនុស្ស​ជា​ច្រើន​បាន​ទទួល​ទ្រង់, ចំពោះ​ពួកគេ​ទ្រង់​បាន​ផ្តល់​សិទ្ធិអោយក្លាយ​ជា​កូន​របស់ព្រះ​ជា​ម្ចាស់, ចំពោះ​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ​នាម​របស់​ទ្រង់។

ព្រះជាម្ចាស់​, អ្នកដែល​បានបង្កើតយើង និង​ស្រលាញ់​យើង​យ៉ាង​ក្រៃលែង, បាន​ផ្តល់​ដំណោះស្រាយ​ដល់​យើង។ ​ដោយសារ​សេចក្តីស្រលាញ់ដ៏មហិមា​របស់​ទ្រង់​ចំពោះ​យើង ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រ​របស់​ទ្រង់​, ព្រះយេស៊ូ ដើម្បី​​មក​ស្លាប់​សម្រាប់​អំពើបាប​របស់​យើង។ ព្រះយេស៊ូ​មិន​មាន​អំពើបាប​ឡើយ​​​​ពីព្រោះ​ទ្រង់​មិន​មែន​មក​ពី​ពិភពលោក​នេះ​ទេ, ហើយនៅពេល​ទ្រង់​នៅ​លើ​ផែន​ដី​, ទ្រង់​បាន​ជំនះ​ការអូសទាញរបស់​អំពើអាក្រក់​ទៅរក​អំពើបាប​។​ ជីវិត​របស់​ព្រះយេស៊ូបានធ្វើ​អោយ​ព្រះជា​ម្ចាស់​សប្បា​យ​ចិត្ត​នៅ​ឋាន​សួគ៌។ ព្រះយេស៊ូបានទទួលយកអំពើបាប​របស់​យើង​ និង​បានស្លាប់​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​អំពើបាប​របស់​យើង។​ ទ្រង់គឺជា​អ្នកសង្គ្រោះជីវិត​របស់​យើង (ព្រះយេស៊ូអាច​ជួយសង្គ្រោះ​យើង​បាន​ពីព្រោះ​ទ្រង់​មិន​បាន​កំពុង​តែលង់ទឹកទេ)។ គោលបំណង​នៃ​ការ​ស្លាប់​របស់​ព្រះ​យេស៊ូ​នៅ​លើ​ឈើឆ្កាងគឺ​ដើម្បី​បង់ចំពោះ​អំពើបាបរបស់​យើង និងដូច្នេះ បំបាត់ចេញ​អំពើ​បាប​ពីខ្លួន​របស់​យើង​ និង​ស្តារឡើងវិញនូវ​ទំនាក់ទំនងដែលបាក់បែក​រវាង​យើង​នឹង​ព្រះជាម្ចាស់។ យើង​បាន​រស់រានឡើងវិញពីការស្លាប់​ផ្នែក​ស្មារតី (ការ​បែកចេញពី​ព្រះ​ជា​ម្ចាស់) តាមរយៈអំណាច​របស់​ព្រះ​ជា​ម្ចាស់។ ទំនាក់ទំនងថ្មីនេះត្រូវ​បានគេ​ហៅ​ថា​ការកើត​សាជាថ្មី។ ការនេះ​ស្តារយើងឡើងវិញទៅរក​គោលបំណង​នៃ​ការ​បង្កើត​យើង​ និង​អត្ថិភាព ហើយផ្តល់​អោយ​យើង​នូវ​ការ​រស់​នៅ​ដែល​មាន​គោលដៅ​ និងមាន​ខ្លឹម​សារ។

យូហាន 11:25 ព្រះយេស៊ូ​បាន​មានបន្ទូល​ទៅ​កាន់​នាង, “យើង​ជា​អ្នក​ដែល​បាន​រស់​ឡើង​វិញ និងជាជីវិត។ អ្នក​ដែល​ជឿលើ​យើង, ទៅ​បី​ជា​អ្នក​នោះ​អាច​ស្លាប់, អ្នក​មិន​មាន​ជីវិត​រស់​នៅ។
រ៉ូម​ 6:9 ការដឹង​ថា​ព្រះ​គ្រឹស្ទ, ត្រូវ​បាន​ធ្វើ​អោយ​មាន​ជីវិត​ពី​ការស្លាប់, ការ​ស្លាប់​មិន​មាន​ទៀត​ទេ។ សេចក្តីស្លាប់​មិន​មាន​ការ​គ្រប់​ដណ្តប់​អ្វី​លើ​ទ្រង់​ឡើយ។
សកម្មភាព 2:24 អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​អោយ​រស់​ឡើងវិញ, បានបាត់បង់​ការ​ឈឺចាប់​នៃ​សេចក្តី​ស្លាប់​, ពីព្រោះ​វា​មិន​អាច​ទៅ​រួច​ដែលថា​ទ្រង់​អាច​មាន​វា។
រ៉ូម  14:9 សម្រាប់​ចំនុច​ចុងក្រោយ​នេះ ព្រះគ្រឹស្ទ​បាន​ស្លាប់​ និង​រស់​ឡើង​វិញ ហើយ​បាន​រស់​នៅ​ជា​ថ្មី​ម្តង​ទៀត, ដែល​ថា​ទ្រង់​អាច​ជា​ព្រះ​នៃ​សេចក្តីស្លាប់​ និង​ការ​រស់នៅ។
សកម្មភាព 1:11 អ្នកដែលបាន​និយាយផងដែរថា, “​បុរសរបស់​ហ្គាលីលេ, ហេតុអ្វី​បាន​ជា​អ្នក​ឈរ​ឡើង​ខ្ពស់​ដល់​ឋានសួគ៌? ព្រះយេស៊ូ​ដូច​គ្នា​នេះ​, ជា​អ្នក​ដែល​ត្រូវ​បាន​នាំ​យកពី​អ្នក​ទៅ​ឋានសួគ៌, នឹង​ចុះ​មក​ក្នុង​លក្ខណៈ​ដូច​ដែល​អ្នក​បាន​ឃើញ​ទ្រង់​ទៅ​កាន់​ឋានសួគ៌។”

តើអ្វី​ជា​ភ័ស្តុតាង​ដែល​ថា​ការ​លះបង់​របស់​នៃ​ការស្លាប់​របស់​ព្រះ​យេស៊ូ​សម្រាប់​អំពើបាបរបស់​យើង​​ត្រូវ​បាន​ទទួល​ដោយ​ព្រះ​ជា​ម្ចាស់​នៅ​ឋាន​សួគ៌? ភ័ស្តុតាង​គឺ​ការ​រស់​ឡើងវិញ​របស់​ព្រះយេស៊ូ​ពី​ការស្លាប់​ដោយ​ព្រះ​ជា​ម្ចាស់។ តាម​រយៈការ​រស់​ឡើង​វិញ, វា​ត្រូវ​បានបញ្ជាក់​ថា​ព្រះ​យេស៊ូ​បាន​យក​ឈ្នះ​សេច​ក្តី​ស្លាប់ (ឬ​និយាយ​ម្យ៉ាង​ទៀត, សេចក្តី​ស្លាប់​គ្មាន​អំណាច​​អ្វី​លើ​ទ្រង់​ឡើយ)។​ ដូច្នេះ​ហើយ​ ដោយ​សារ​តែ​ព្រះ​យេស៊ូ​មាន​ជីវិត​រស់​នៅ, យើង​ក៏​អាច​មាន​ជីវិត​រស់​នៅ​បាន​ដែរ។​ ជីវិតរបស់​ទ្រង់​នៅ​ក្នុង​ខ្លួន​យើង​ ផ្តល់​ជីវិត​អោយ​យើង។ លើសពីនេះទៅ​ទៀត​, ដោយ​សារ​ទ្រង់​បាន​រស់​ឡើងវិញ,​ទ្រង់​នៅ​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ។

យូហាន 5:24  “ជាការពិតណាស់, យើង​និយាយទៅ​កាន់​អ្នក, អ្នក​ដែល​លឺ​ពាក្យ​របស់​យើង និង​ជឿលើទ្រង់​ដែល​បាន​បញ្ជូន​យើង​​ដែល​មាន​ជីវិត​អស់​កាល,​ ហើយ​នឹង​មិន​មកទទួល​ការ​វិនិច្ឆ័យ, ប៉ុន្តែ​បាន​ឆ្លងកាត់​ពី​សេចក្តី​ស្លាប់​ទៅ​មាន​ជីវិត។
យូហាន 10:9 យើង​ជា​ទ្វារ។ ប្រសិន​បើ​ជនណាចូល​តាម​យើង, គេ​នឹង​ត្រូវ​បាន​សង្គ្រោះ, ហើយ​នឹង​ចូល​ទៅ​ក្នុង និង​ទៅ​ក្រៅ និង​រក​ឃើញ​នូវ​ទី​បរមសុខ។
យូហាន 14:6 ព្រះយេស៊ូ​បាន​មានបន្ទូល​ទៅ​កាន់​គាត់​ថា, “​យើង​ជា​ផ្លូវ, ជា​សេចក្តីពិត, និង​ជា​ជីវិត។ គ្មាននរណាម្នាក់​អាច​ទៅ​ដល់​ព្រះ​បវរបិតា​បាន​ទេ​ លើកលែង​តែ​តាម​រយៈយើង។
យូហាន 8:24 ដូច្នេះ​ហើយ​យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​អំពើបាន​របស់​អ្នក, ប្រសិនបើ​អ្នក​មិន​ជឿថា​យើង​គឺ​ជា​ទ្រង់, អ្នក​នឹង​ស្លាប់​នៅ​ក្នុង​អំពើបាបរបស់​អ្នក។
សកម្មភាព 4:12 គ្មាន​ការ​សង្គ្រោះ​ដោយ​នរណា​ផ្សេង​ទៀត​ឡើយ,​ ដោយ​សារ​គ្មាន​ឈ្មោះ​នរណា​នៅ​ក្រោម​ឋានសួគ៌​ក្នុង​ចំនោម​មនុស្ស​លោក​ដែល​អាច​សង្គ្រោះ​យើង​បាន។
រ៉ូម 10:13 សម្រាប់ “​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះ​ជា​ម្ចាស់​នឹង​ត្រូវ​បាន​សង្គ្រោះ។៉
រ៉ូម 10:11 ព្រះគម្ពី​បាន​ចែងថា, “ជនណាដែល​ជឿលើទ្រង់​នឹង​មិន​ត្រូវ​បាន​គេ​ធ្វើ​អោយ​អាម៉ាស់​ឡើយ។”
រ៉ូម 2:11 សម្រាប់​ព្រះ​ជា​ម្ចាស់​មិន​មានការ​លំអៀង​ឡើយ។
រ៉ូម 3:22 សម្រាប់​ភាព​ត្រឹមត្រូវ​របស់​ព្រះ​ជា​ម្ចាស់,​ តាម​រយៈជំនឿ​លើ​ព្រះ​យេស៊ូ​គ្រឹស្ទ, ចំពោះ​អ្នក​ទាំងឡាយ​ដែល​មាន​ជំនឿ។ មិន​មាន​ភាព​ខុសគ្នា​អ្វី​ឡើយ;
រ៉ូម  10:9 គឺ​ថា​ប្រសិន​បើ​អ្នក​សារភាព​ដោយ​ផ្ទាល់​មាត់​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេស៊ូ និង​ជឿនៅ​ក្នុង​ចិត្ត​ថា​ព្រះ​ជា​ម្ចាស់​បាន​សង្គ្រោះ​ទ្រង់​ពីសេចក្តី​ស្លាប់, អ្នក​នឹង​ត្រូវ​បាន​សង្គ្រោះ។

តើអំពើបាប​របស់​យើង​អាច​ត្រូវ​បាន​បំបាត់​ចោល ហើយ​យើង​ទទួល​បាន​ជីវិត​ថ្មី​យ៉ាង​ដូច​ម្តេច? គឺ​ដោយ​ការ​ជឿថា​ព្រះយេស៊ូ​ជា​ព្រះ និង​អ្នក​សង្គ្រោះ​របស់​យើង។ ប្រសិនបើ​យើង​បង្ហាញ​នូវ​ការ​សោកស្តាយ​ចំពោះ​ទង្វើ​បាបទាំងឡាយ​របស់​យើង​ ហើយសុំ​អោយ​ព្រះ​យេស៊ូ​លើក​លែង​ទោស និង​សង្គ្រោះយើង​, ទ្រង់​នឹង​ធ្វើ។ ជនណា​ដែល​រស់​នៅ​លើ​ផែន​ដី​​ដែល​មាន​ការ​ជឿជាក់​លើ​ទ្រង់នឹង​ទទួល​បាន​ការ​លើកលែងទោស​ពី​ព្រះ​ជា​ម្ចាស់, ត្រូវ​បាន​សង្គ្រោះពីអំពើ​បាប​របស់​ពួកគេ (និងឋាននរគ) និង​ទទួល​បាន​នូវ​ជីវិត​ថ្មីពី​ព្រះ​ជា​ម្ចាស់​។ ព្រះ​ជា​ម្ចាស់​បង្ហាញនូវ​ភាព​មិន​លំអៀង។ ទ្រង់​មិន​បានទទួល​រង​ឥទ្ធិពលដោយ​សារ ប្រទេស​ដែល​យើង​រស់​នៅ, ភាសា​ដែល​យើង​និយាយ, ជីវភាព​ក្រ ឬ​មាន, ប្រុស ឬ​ស្រី, ចាស់​ឬក្មេង, ឬ​ភាព​ផ្សេងៗគ្នា​ផ្នែក​រូបរាង​កាយ​ឡើយ។ មនុស្ស​ណា​ដែល​ជឿ និង​សារភាពចំពោះព្រះយេស៊ូ​នឹង​ត្រូវ​បាន​សង្គ្រោះជីវិត។ ខាង​ក្រោម​គឺ​ជា​ការ​សូត្រសម្រាប់​ការបួងសួង ប្រសិន​បើ​អ្នកសម្រេច​ចិត្ត​ជឿ​លើ​ព្រះ​យេស៊ូ៖

ព្រះជា​ម្ចាស់​នៅ​ឋានសួគ៌, ទូលបង្គំសូម​អរព្រះគុណ​ដែល​ទ្រង់​បាន​បញ្ជូន​បុត្រា​តែ​ម្នាក់​គត់​របស់​ទ្រង់, ព្រះយេស៊ូ, អោយ​មក​ស្លាប់​សម្រាប់​អំពើ​បាប​ទាំងឡាយ​របស់​ទូលបង្គំខ្ញុំ ដែល​ទូលបង្គំ​ខ្ញុំ​អាច​ត្រូវ​បាន​សង្គ្រោះ និង​មាន​ជីវិត​ថ្មី​ពី​ឋានសួគ៌។ ទូលបង្គំ​សូមបង្ហាញនូវ​ការ​សោក​ស្តាយ​ចំពោះទង្វើ​ទាប​ទាំងឡាយ​របស់​ទូលបង្គំ និង​សុំ​ការ​លើកលែង​ទោស​ចំពោះ​ទង្វើ​បាន​របស់​ទូលបង្គំ។ ទូលបង្គំ​ជឿ​លើ​ព្រះ​យេស៊ូ និង​ទទួល​យក​ព្រះយេស៊ូ​ជា​ព្រះ​និង​អ្នក​សង្គ្រោះ​របស់​ទូល​បង្គំ។ សូមជួយ​ និង​ណែនាំ​ទូល​បង្គំ​ទៅរក​ជីវិត​ដែល​រីករាយ​ចំពោះ​ទ្រង់ នៅក្នុង​ជីវិត​ថ្មី​ដែល​ទ្រង់​ប្រទាន​អោយ​ទូល​បង្គំ។ អាមែន

ប្រសិនបើអ្នក​បាន​ធ្វើ​ការ​បួងសួង​ខាង​លើ​នេះ​ហើយ, ចូរសុំ​អោយ​ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះវិហារ​ដែល​អ្នក​ត្រូវ​ទៅ។ ចូរ​និយាយ​ជាមួយ​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​បួង​សួង​អោយ​បាន​ជា​ប្រចាំ​ ហើយ​ព្រះជា​ម្ចាស់​នឹង​និយាយ​ជាមួយ​អ្នក។ចូរស្តាប់​សំលេង​របស់​ព្រះ​ជា​ម្ចាស់។ ព្រះ​ជា​ម្ចាស់​នឹង​ណែ​នាំ​អ្នក​។ ទ្រង់​ស្រលាញ់ និង​ថែរក្សា​អ្នក។ អ្នក​អាច​ជឿជាក់​លើ​ទ្រង់។ ទ្រង់​មិន​​ដែល​ធ្វើ​អោយ​អ្នក​ជឿជាក់​លើ​ទ្រង់​ខក​បំណង​ឡើយ។ ព្រះ​ជា​ម្ចាស់​គឺ​ជា​ព្រះ​ដែល​ល្អ។ ទ្រង់​អាច​ទុក​ចិត្ត​បាន។ អ្នក​អាច​ពឹងពាក់​លើ​ទ្រង់​សម្រាប់​​ជីវិត​របស់​អ្នក។ សូមបង្ហាញនូវ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ចំពោះ​មុខ​​ទ្រង់។ ទ្រង់​យក​ចិត្តទុកដាក់​ចំពោះ​អ្នក និង​ប្រទានពរ​ដល់​អ្នក។ ព្រះ​ជា​​​ម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា, “យើង​នឹង​មិន​ចាក​ចោល ឬ​បោះបង់​អ្នក​ឡើយ”។ ចូរទុកចិត្ត​ព្រះជា​ម្ចាស់។ សូមអោយ​អ្នកទទួល​បាន​ការ​ប្រទាន​ពរ​​តាម​រយៈព្រះ​យេស៊ូ។

ចូរអាន​ព្រះគម្ពីរ​អោយ​បាន​ញឹកញាប់, ចាប់ផ្តើមពី​សៀវភៅ​របស់​ចន។ សម្រាប់​ឯកសារ​បន្ថែម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត, សូម​ចុចទីនេះ