សារពីព្រះគម្ពីរ
– សូមអានសារដូចខាងក្រោម៖
ជីន 1:1 | មុនដំបូងព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដី។ |
រ៉ូម 3:23 | សម្រាប់អ្នកដែលមានបាប និងខ្វះកិត្តិគុណរបស់ព្រះជាម្ចាស់ |
យូហាន 8:34 | ព្រះយេស៊ូបានឆ្លើយទៅពួកគេ, “ប្រាកដបំផុត, យើងនិយាយទៅកាន់អ្នកថា, ជនណាដែលប្រព្រឹត្តអំពើបាបគឺជាទាសកររបស់អំពើបាប។ |
ព្រះជាម្ចាស់បានបង្កើតយើង ប៉ុន្តែយើងមិនស្គាល់ទ្រង់ ហើយយើងត្រូវបានគេបំបែកចេញពីទ្រង់ដោយសារអំពើបាបពីធម្មជាតិរបស់យើង។ ជីវិតរបស់យើងដែលគ្មានព្រះជាម្ចាស់គឺមិនមានន័យ និងគ្មានគោលបំណង។ ផលវិបាក (អ្វីដែលយើងត្រូវបង់) នៃអំពើបាបរបស់យើងគឺសេចក្តីស្លាប់, ទាំងផ្នែកស្មារតី និងរូបរាងកាយ។ ការស្លាប់ផ្នែកស្មារតីគឺការបែកចេញពីព្រះជាម្ចាស់។ ការស្លាប់ផ្នែករូបរាងកាយគឺការបាត់បង់នៃរាងកាយ។ ប្រសិនបើយើងស្លាប់នៅក្នុងអំពើបាបរបស់យើង យើងនឹងត្រូវបែកចេញពីព្រះជាម្ចាស់ជារៀងរហូត ហើយនិងបញ្ចប់នៅក្នុងឋាននរគ។ តើយើងអាចសង្គ្រោះខ្លួនយើងពីអំពើបាបរបស់យើងនិងត្រលប់ទៅរកព្រះជាម្ចាស់វិញយ៉ាងដូចម្តេច? យើងមិនអាចសង្គ្រោះខ្លួនយើងបានពីព្រោះវាមិនអាចទៅរួចសម្រាប់មនុស្សដែលមានបាបសង្គ្រោះខ្លួនឯង (ដូចជាមនុស្សដែលលង់ទឹកមិនអាចសង្គ្រោះរូបគេបានឡើយ)។ អ្នកដទៃក៏មិនអាចសង្គ្រោះយើងបានឡើយ ពីព្រោះយើងទាំងអស់គ្នាមានបាប (មនុស្សដែលលង់ទឹកមិនអាចសង្គ្រោះអ្នកលង់ទឹកម្នាក់ទៀតបានឡើយ, អ្នកទាំងពីរត្រូវការជំនួយ)។ យើងត្រូវការអ្នកដែលគ្មានអំពើបាប (អ្នកដែលមិនលង់ទឹក)ដើម្បីសង្គ្រោះយើងពីអំពើបាប។ មានតែអ្នកដែលគ្មានអំពើបាបតែម្នាក់គត់ដែលអាចសង្គ្រោះយើងបាន។ តើធ្វើដូចម្តេចដើម្បីស្វែងរកបុគ្គលដែលគ្មានអំពើបាបនៅក្នុងពិភពលោកដែលពោរពេញទៅដោយអំពើបាបដែលគ្រប់ទីកន្លែងសុទ្ធតែមានបាប?
រ៉ូម 6:23 | សម្រាប់ថ្លៃឈ្នួលនៃអំពើបាបគឺសេចក្តីស្លាប់, ប៉ុន្តែអំណោយរបស់ព្រះជាម្ចាស់គឺជីវិតដ៏អស់កាលនៅក្នុងព្រះយេស៊ូគ្រីស្ទ ព្រះអង្គរបស់យើង។ |
យូហាន 3:16 | ព្រះជាម្ចាស់ស្រលាញ់ពិភពលោកយ៉ាងខ្លាំងដែលទ្រង់បានលះបង់បុត្រាតែមួយគត់របស់ទ្រង់, ហេតុនេះហើយជនណាដែលជឿលើទ្រង់នឹងមិនស្លាប់ឡើយ ប៉ុន្តែមានជីវិតដ៏អស់កាល។ |
មេត 1:23 | “ចូរសង្កេតមើល, ស្ត្រីព្រហ្មចារីនឹងមានក្មេង, និងបង្កើតកូនប្រុសមួយ, ហើយពួកគេត្រូវហៅព្រះនាមទ្រង់ថាអ៊ីម៉ាណូអែល” ដែលត្រូវបានគេប្រែថា “ព្រះជាម្ចាស់ដែលនៅជាមួយយើង”។ |
យូហាន 8:23 | ហើយទ្រង់បាននិយាយទៅកាន់ពួកគេ, “អ្នកមកពីឋានក្រោម, យើងមកពីឋានលើ។ អ្នកនៅក្នុងលោកិយនេះ, យើងមិនមែននៅក្នុងលោកិយនេះទេ។ |
ម៉ាក 1:11 | បន្ទាប់មកមានសំលេងមួយបន្លឺចេញពីឋានសួគ៌, “អ្នកជាបុត្រាជាទីស្រលាញ់របស់យើងដែលយើងស្រលាញ់ជាទីបំផុត។” |
យូហាន 8:36 | ហេតុនេះហើយប្រសិនបុត្រាធ្វើអោយអ្នកមានសេរីភាព, អ្នកនឹងមានសេរីភាពពិតប្រាកដ។ |
យូហាន 3:3 | ព្រះយេស៊ូបានឆ្លើយតប និងមានព្រះបន្ទូលទៅទ្រង់, “ជាការពិតណាស់, យើងនិយាយប្រាប់អ្នកថា, លើកលែងតែអ្នកបានកើតម្តងទៀត, អ្នកមិនអាចមើលឃើញអាណាចក្ររបស់ព្រះជាម្ចាស់បានឡើយ។” |
យូហាន 1:12 | ប៉ុន្តែដោយសារមនុស្សជាច្រើនបានទទួលទ្រង់, ចំពោះពួកគេទ្រង់បានផ្តល់សិទ្ធិអោយក្លាយជាកូនរបស់ព្រះជាម្ចាស់, ចំពោះអ្នកដែលមានជំនឿលើព្រះនាមរបស់ទ្រង់។ |
ព្រះជាម្ចាស់, អ្នកដែលបានបង្កើតយើង និងស្រលាញ់យើងយ៉ាងក្រៃលែង, បានផ្តល់ដំណោះស្រាយដល់យើង។ ដោយសារសេចក្តីស្រលាញ់ដ៏មហិមារបស់ទ្រង់ចំពោះយើង ទ្រង់បានបញ្ជូនព្រះរាជបុត្ររបស់ទ្រង់, ព្រះយេស៊ូ ដើម្បីមកស្លាប់សម្រាប់អំពើបាបរបស់យើង។ ព្រះយេស៊ូមិនមានអំពើបាបឡើយពីព្រោះទ្រង់មិនមែនមកពីពិភពលោកនេះទេ, ហើយនៅពេលទ្រង់នៅលើផែនដី, ទ្រង់បានជំនះការអូសទាញរបស់អំពើអាក្រក់ទៅរកអំពើបាប។ ជីវិតរបស់ព្រះយេស៊ូបានធ្វើអោយព្រះជាម្ចាស់សប្បាយចិត្តនៅឋានសួគ៌។ ព្រះយេស៊ូបានទទួលយកអំពើបាបរបស់យើង និងបានស្លាប់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។ ទ្រង់គឺជាអ្នកសង្គ្រោះជីវិតរបស់យើង (ព្រះយេស៊ូអាចជួយសង្គ្រោះយើងបានពីព្រោះទ្រង់មិនបានកំពុងតែលង់ទឹកទេ)។ គោលបំណងនៃការស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាងគឺដើម្បីបង់ចំពោះអំពើបាបរបស់យើង និងដូច្នេះ បំបាត់ចេញអំពើបាបពីខ្លួនរបស់យើង និងស្តារឡើងវិញនូវទំនាក់ទំនងដែលបាក់បែករវាងយើងនឹងព្រះជាម្ចាស់។ យើងបានរស់រានឡើងវិញពីការស្លាប់ផ្នែកស្មារតី (ការបែកចេញពីព្រះជាម្ចាស់) តាមរយៈអំណាចរបស់ព្រះជាម្ចាស់។ ទំនាក់ទំនងថ្មីនេះត្រូវបានគេហៅថាការកើតសាជាថ្មី។ ការនេះស្តារយើងឡើងវិញទៅរកគោលបំណងនៃការបង្កើតយើង និងអត្ថិភាព ហើយផ្តល់អោយយើងនូវការរស់នៅដែលមានគោលដៅ និងមានខ្លឹមសារ។
យូហាន 11:25 | ព្រះយេស៊ូបានមានបន្ទូលទៅកាន់នាង, “យើងជាអ្នកដែលបានរស់ឡើងវិញ និងជាជីវិត។ អ្នកដែលជឿលើយើង, ទៅបីជាអ្នកនោះអាចស្លាប់, អ្នកមិនមានជីវិតរស់នៅ។ |
រ៉ូម 6:9 | ការដឹងថាព្រះគ្រឹស្ទ, ត្រូវបានធ្វើអោយមានជីវិតពីការស្លាប់, ការស្លាប់មិនមានទៀតទេ។ សេចក្តីស្លាប់មិនមានការគ្រប់ដណ្តប់អ្វីលើទ្រង់ឡើយ។ |
សកម្មភាព 2:24 | អ្នកដែលព្រះជាម្ចាស់បានធ្វើអោយរស់ឡើងវិញ, បានបាត់បង់ការឈឺចាប់នៃសេចក្តីស្លាប់, ពីព្រោះវាមិនអាចទៅរួចដែលថាទ្រង់អាចមានវា។ |
រ៉ូម 14:9 | សម្រាប់ចំនុចចុងក្រោយនេះ ព្រះគ្រឹស្ទបានស្លាប់ និងរស់ឡើងវិញ ហើយបានរស់នៅជាថ្មីម្តងទៀត, ដែលថាទ្រង់អាចជាព្រះនៃសេចក្តីស្លាប់ និងការរស់នៅ។ |
សកម្មភាព 1:11 | អ្នកដែលបាននិយាយផងដែរថា, “បុរសរបស់ហ្គាលីលេ, ហេតុអ្វីបានជាអ្នកឈរឡើងខ្ពស់ដល់ឋានសួគ៌? ព្រះយេស៊ូដូចគ្នានេះ, ជាអ្នកដែលត្រូវបាននាំយកពីអ្នកទៅឋានសួគ៌, នឹងចុះមកក្នុងលក្ខណៈដូចដែលអ្នកបានឃើញទ្រង់ទៅកាន់ឋានសួគ៌។” |
តើអ្វីជាភ័ស្តុតាងដែលថាការលះបង់របស់នៃការស្លាប់របស់ព្រះយេស៊ូសម្រាប់អំពើបាបរបស់យើងត្រូវបានទទួលដោយព្រះជាម្ចាស់នៅឋានសួគ៌? ភ័ស្តុតាងគឺការរស់ឡើងវិញរបស់ព្រះយេស៊ូពីការស្លាប់ដោយព្រះជាម្ចាស់។ តាមរយៈការរស់ឡើងវិញ, វាត្រូវបានបញ្ជាក់ថាព្រះយេស៊ូបានយកឈ្នះសេចក្តីស្លាប់ (ឬនិយាយម្យ៉ាងទៀត, សេចក្តីស្លាប់គ្មានអំណាចអ្វីលើទ្រង់ឡើយ)។ ដូច្នេះហើយ ដោយសារតែព្រះយេស៊ូមានជីវិតរស់នៅ, យើងក៏អាចមានជីវិតរស់នៅបានដែរ។ ជីវិតរបស់ទ្រង់នៅក្នុងខ្លួនយើង ផ្តល់ជីវិតអោយយើង។ លើសពីនេះទៅទៀត, ដោយសារទ្រង់បានរស់ឡើងវិញ,ទ្រង់នៅមានជីវិតរហូតដល់សព្វថ្ងៃ។
យូហាន 5:24 | “ជាការពិតណាស់, យើងនិយាយទៅកាន់អ្នក, អ្នកដែលលឺពាក្យរបស់យើង និងជឿលើទ្រង់ដែលបានបញ្ជូនយើងដែលមានជីវិតអស់កាល, ហើយនឹងមិនមកទទួលការវិនិច្ឆ័យ, ប៉ុន្តែបានឆ្លងកាត់ពីសេចក្តីស្លាប់ទៅមានជីវិត។ |
យូហាន 10:9 | យើងជាទ្វារ។ ប្រសិនបើជនណាចូលតាមយើង, គេនឹងត្រូវបានសង្គ្រោះ, ហើយនឹងចូលទៅក្នុង និងទៅក្រៅ និងរកឃើញនូវទីបរមសុខ។ |
យូហាន 14:6 | ព្រះយេស៊ូបានមានបន្ទូលទៅកាន់គាត់ថា, “យើងជាផ្លូវ, ជាសេចក្តីពិត, និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅដល់ព្រះបវរបិតាបានទេ លើកលែងតែតាមរយៈយើង។ |
យូហាន 8:24 | ដូច្នេះហើយយើងបាននិយាយទៅកាន់អ្នកថាអ្នកនឹងស្លាប់នៅក្នុងអំពើបានរបស់អ្នក, ប្រសិនបើអ្នកមិនជឿថាយើងគឺជាទ្រង់, អ្នកនឹងស្លាប់នៅក្នុងអំពើបាបរបស់អ្នក។ |
សកម្មភាព 4:12 | គ្មានការសង្គ្រោះដោយនរណាផ្សេងទៀតឡើយ, ដោយសារគ្មានឈ្មោះនរណានៅក្រោមឋានសួគ៌ក្នុងចំនោមមនុស្សលោកដែលអាចសង្គ្រោះយើងបាន។ |
រ៉ូម 10:13 | សម្រាប់ “អ្នកដែលហៅព្រះនាមរបស់ព្រះជាម្ចាស់នឹងត្រូវបានសង្គ្រោះ។៉ |
រ៉ូម 10:11 | ព្រះគម្ពីបានចែងថា, “ជនណាដែលជឿលើទ្រង់នឹងមិនត្រូវបានគេធ្វើអោយអាម៉ាស់ឡើយ។” |
រ៉ូម 2:11 | សម្រាប់ព្រះជាម្ចាស់មិនមានការលំអៀងឡើយ។ |
រ៉ូម 3:22 | សម្រាប់ភាពត្រឹមត្រូវរបស់ព្រះជាម្ចាស់, តាមរយៈជំនឿលើព្រះយេស៊ូគ្រឹស្ទ, ចំពោះអ្នកទាំងឡាយដែលមានជំនឿ។ មិនមានភាពខុសគ្នាអ្វីឡើយ; |
រ៉ូម 10:9 | គឺថាប្រសិនបើអ្នកសារភាពដោយផ្ទាល់មាត់របស់អ្នកជាមួយនឹងព្រះយេស៊ូ និងជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានសង្គ្រោះទ្រង់ពីសេចក្តីស្លាប់, អ្នកនឹងត្រូវបានសង្គ្រោះ។ |
តើអំពើបាបរបស់យើងអាចត្រូវបានបំបាត់ចោល ហើយយើងទទួលបានជីវិតថ្មីយ៉ាងដូចម្តេច? គឺដោយការជឿថាព្រះយេស៊ូជាព្រះ និងអ្នកសង្គ្រោះរបស់យើង។ ប្រសិនបើយើងបង្ហាញនូវការសោកស្តាយចំពោះទង្វើបាបទាំងឡាយរបស់យើង ហើយសុំអោយព្រះយេស៊ូលើកលែងទោស និងសង្គ្រោះយើង, ទ្រង់នឹងធ្វើ។ ជនណាដែលរស់នៅលើផែនដីដែលមានការជឿជាក់លើទ្រង់នឹងទទួលបានការលើកលែងទោសពីព្រះជាម្ចាស់, ត្រូវបានសង្គ្រោះពីអំពើបាបរបស់ពួកគេ (និងឋាននរគ) និងទទួលបាននូវជីវិតថ្មីពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្ហាញនូវភាពមិនលំអៀង។ ទ្រង់មិនបានទទួលរងឥទ្ធិពលដោយសារ ប្រទេសដែលយើងរស់នៅ, ភាសាដែលយើងនិយាយ, ជីវភាពក្រ ឬមាន, ប្រុស ឬស្រី, ចាស់ឬក្មេង, ឬភាពផ្សេងៗគ្នាផ្នែករូបរាងកាយឡើយ។ មនុស្សណាដែលជឿ និងសារភាពចំពោះព្រះយេស៊ូនឹងត្រូវបានសង្គ្រោះជីវិត។ ខាងក្រោមគឺជាការសូត្រសម្រាប់ការបួងសួង ប្រសិនបើអ្នកសម្រេចចិត្តជឿលើព្រះយេស៊ូ៖
ព្រះជាម្ចាស់នៅឋានសួគ៌, ទូលបង្គំសូមអរព្រះគុណដែលទ្រង់បានបញ្ជូនបុត្រាតែម្នាក់គត់របស់ទ្រង់, ព្រះយេស៊ូ, អោយមកស្លាប់សម្រាប់អំពើបាបទាំងឡាយរបស់ទូលបង្គំខ្ញុំ ដែលទូលបង្គំខ្ញុំអាចត្រូវបានសង្គ្រោះ និងមានជីវិតថ្មីពីឋានសួគ៌។ ទូលបង្គំសូមបង្ហាញនូវការសោកស្តាយចំពោះទង្វើទាបទាំងឡាយរបស់ទូលបង្គំ និងសុំការលើកលែងទោសចំពោះទង្វើបានរបស់ទូលបង្គំ។ ទូលបង្គំជឿលើព្រះយេស៊ូ និងទទួលយកព្រះយេស៊ូជាព្រះនិងអ្នកសង្គ្រោះរបស់ទូលបង្គំ។ សូមជួយ និងណែនាំទូលបង្គំទៅរកជីវិតដែលរីករាយចំពោះទ្រង់ នៅក្នុងជីវិតថ្មីដែលទ្រង់ប្រទានអោយទូលបង្គំ។ អាមែន
ប្រសិនបើអ្នកបានធ្វើការបួងសួងខាងលើនេះហើយ, ចូរសុំអោយព្រះជាម្ចាស់បង្ហាញព្រះវិហារដែលអ្នកត្រូវទៅ។ ចូរនិយាយជាមួយព្រះជាម្ចាស់នៅក្នុងការបួងសួងអោយបានជាប្រចាំ ហើយព្រះជាម្ចាស់នឹងនិយាយជាមួយអ្នក។ចូរស្តាប់សំលេងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងណែនាំអ្នក។ ទ្រង់ស្រលាញ់ និងថែរក្សាអ្នក។ អ្នកអាចជឿជាក់លើទ្រង់។ ទ្រង់មិនដែលធ្វើអោយអ្នកជឿជាក់លើទ្រង់ខកបំណងឡើយ។ ព្រះជាម្ចាស់គឺជាព្រះដែលល្អ។ ទ្រង់អាចទុកចិត្តបាន។ អ្នកអាចពឹងពាក់លើទ្រង់សម្រាប់ជីវិតរបស់អ្នក។ សូមបង្ហាញនូវសេចក្តីត្រូវការរបស់អ្នកចំពោះមុខទ្រង់។ ទ្រង់យកចិត្តទុកដាក់ចំពោះអ្នក និងប្រទានពរដល់អ្នក។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា, “យើងនឹងមិនចាកចោល ឬបោះបង់អ្នកឡើយ”។ ចូរទុកចិត្តព្រះជាម្ចាស់។ សូមអោយអ្នកទទួលបានការប្រទានពរតាមរយៈព្រះយេស៊ូ។
ចូរអានព្រះគម្ពីរអោយបានញឹកញាប់, ចាប់ផ្តើមពីសៀវភៅរបស់ចន។ សម្រាប់ឯកសារបន្ថែមនៅលើប្រព័ន្ធអ៊ីនធឺណិត, សូមចុចទីនេះ